អំពីយើង

អំពីក្រុមហ៊ុនប្រឹក្សាយោបល់ អេសជី ខូអិលធីឌី


ក្រុមហ៊ុនប្រឹក្សាយោបល់ អេសជី ខូអិលធីឌី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២០ ដោយមានគោលបំណងផ្តល់នូវដំណោះស្រាយលំដាប់ពិភពលោក ចំពោះបញ្ហាស្មុគស្មាញដែលប្រឈមមុខនឹងអាជីវកម្មដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។

ក្រុមអ្នកប្រឹក្សាយោបល់មានគុណវុឌ្ឍិសិក្សា និងបទពិសោធន៍ឧស្សាហកម្មយ៉ាងទូលំទូលាយ ដើម្បីធ្វើការជាមួយអតិថិជនរបស់យើង ក្នុងនាមជាដៃគូដើម្បីបង្កើតយុទ្ធសាស្ត្ររយៈពេលវែងផែនការទីផ្សារផែនការអាជីវកម្មគោលដៅរបស់អង្គភាព និងផែនការបង្កើនប្រសិទ្ធភាពអាជីវកម្មដើម្បីបង្កើនប្រាក់ចំណេញ និងចំណែកទីផ្សារ។

ការងារប្រឹក្សាទាំងនោះរួមមានគម្រោងដើម្បីលើកកម្ពស់បរិស្ថាន និងសុវត្ថិភាពក្នុងប្រតិបត្តិការអាជីវកម្ម ការរចនាវិស្វកម្មសម្រាប់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ដំណោះស្រាយវិស្វកម្មសម្រាប់ការដំឡើងកន្លែងផ្ទុកប្រេង និងឧស្ម័ន ការអភិវឌ្ឍ និងការអនុវត្តន៍យុទ្ធសាស្រ្តទីផ្សារ យុទ្ធសាស្រ្តលក់ និងការប្រតិបត្តិនៃផលិតផលឧស្សាហកម្មជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា រួមទាំងការងារដំណោះស្រាយអាជីវកម្មផ្នែកព័ត៌មានវិទ្យា និងទំនាក់ទំនងរដ្ឋាភិបាល។

ក្រុមអ្នកប្រឹក្សាយោបល់របស់យើងមានបទពិសោធន៍ការងារជាលក្ខណៈចំរុះលំដាប់អន្តរជាតិ និងស៊ីជម្រៅលើបទប្បញ្ញត្តិនានាក្នុងទីផ្សារប្រទេសកម្ពុជា ជាច្រើនទសវត្ស។

ក្រុមហ៊ុនប្រឹក្សាយោបល់ អេសជី ខូអិលធីឌី គឺជាដៃគូដែលអ្នកអាចជឿទុកចិត្ត ដើម្បីផ្តល់តម្លៃសម្រាប់អាជីវកម្មរបស់អ្នកនៅក្នុងប្រទេសកម្ពុជា ទោះបីជាអាជីវកម្មរបស់លោក-អ្នកស្ថិតក្នុងប្រភេទឧស្សាហកម្មអ្វីក៏ដោយ។

ការរីកចម្រើនអាជីវកម្មរបស់អ្នកគឺជាអាជីវកម្មរបស់យើង។

រចនាសម្ព័ន្ធក្រុនហ៊ុនប្រឹក្សាយោបល់ អេស ជី ខូអិលធីឌី

គោលបំណង

ជាដៃគូដ៏ប្រសើរបំផុត


បេសកកម្ម

ផ្តល់ជូនដំណោះស្រាយលំដាប់ពិភពលោកដ៏អតិថិជនរបស់យើងតាមរយះក្រុមការងារដែលមានជំនាញបុិនប្រសប់ និងថាមពលក្លៀវក្លា


គុណតម្លៃ

  • ការងារជាក្រុម
  •  សុចរិតភាព
  • ការបង្កើតតម្លៃអតិថិជន
  • ចំណេះដឹង